ការចុះ​ឈ្មោះ​កីឡាករលេងពាន AFC​ Challenge​ League បានបិទបញ្ចប់ជាផ្លូវការហើយ

កីឡាះ- ការប្រកួតពានរង្វាន់​ AFC​ Challenge​ League 2025-2026​ វគ្គ​៨ក្រុម​ចុងក្រោយ ត្រូវ​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​កីឡាករជា​ផ្លូវការ​ហើយកាលពីម្សិលមិញ ដោយក្នុងនោះក្លិបបាល់ទាត់ភ្នំពេញក្រោនមានកីឡាករបរទេស​១១នាក់ ខណៈក្រុមព្រះខ័នរាជស្វាយរៀងមានកីឡាករបរទេស​៨នាក់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សូមជម្រាបថា ភ្នំពេញ​ក្រោន និង ព្រះ​ខ័ន​រាជ​ស្វាយរៀង ​​គូ​ប្រជែង​ក្នុង​ស្រុក​សម្រាប់​ពាន​រង្វាន់​អន្តរជាតិ នឹង​ប្រកួត​គ្នា​វគ្គ ៨ ក្រុម​ចុង​ក្រោយ ដោយ​ជើង​ទី១ ថ្ងៃ​ទី​៥ ខែ​មីនា នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក និង​ជើង​ទី​២ ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។ ដូច្នេះ​កម្ពុជា នឹង​មាន ១ ក្រុម​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​ស្វ័យ​ប្រវត្តិ៕

You might like