អន្តរជាតិះ- សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារលើទូកមួយគ្រឿង ដែលត្រូវបានរាយការណ៍ថា ដឹកជញ្ជូនគ្រឿងញៀននៅសមុទ្រការ៉ាប៊ីន។ នេះបើយោងតាមបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក (SOUTHCOM)។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– SOUTHCOM បានបង្ហោះនៅលើ X ថា ក្រុមស៊ើបការណ៍សម្ងាត់បញ្ជាក់ថាទូកនេះ ធ្វើដំណើរតាមបណ្តោយផ្លូវជួញដូរគ្រឿងញៀនដែលគេស្គាល់នៅសមុទ្រការ៉ាប៊ីន ហើយបានចូលរួមក្នុងប្រតិបត្តិការជួញដូរគ្រឿងញៀនតែម្ដង។
– ការវាយប្រហារនេះ បានបណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់។ គ្មានទាហានអាមេរិកណាម្នាក់រងរបួសទេ។
– គួរបញ្ជាក់ថា អាមេរិក បានចាប់ផ្ដើមប្រតិបត្តិការបង្រ្កាបក្រុមជួញដូរគ្រឿងនៅតាមសមុទ្រប៉ាស៊ីហ្វីក និងការ៉ាប៊ីន ចាប់តាំងពីចុងឆ្នាំមុន ដោយកម្ទេចទូកបានរាប់សិបគ្រឿង និងមនុស្សរាប់សិបនាក់៕

