អន្តរជាតិះ- នៅថ្ងៃសុក្រ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Oleksiy Kuleba បាននិយាយថា ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីបានសម្លាប់មនុស្សម្នាក់ និងបង្ករបួសដល់មនុស្ស ៦នាក់ផ្សេងទៀត នៅ កំពង់ផែក្នុងតំបន់ Odesa សមុទ្រខ្មៅ ប្រទេសអ៊ុយក្រែន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោកបានសរសេរនៅលើតេឡេក្រាមថា “រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើ ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ និងផ្លូវដែក”។
លោកក៏បានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធអាជីវកម្ម ឃ្លាំងជី និងយានយន្ត រួមទាំងឡានដឹកទំនិញក៏ត្រូវទទួល រងការខូចខាត និងបង្កឱ្យមានអគ្គីភ័យ។
ប៉ុន្តែ លោកមិនបានប្រាប់ឈ្មោះកំពង់ផែនោះទេ។ គ្រឿងបរិក្ខារនៅកំពង់ផែសមុទ្រខ្មៅទាំង ៣នៅជុំវិញទីក្រុង Odesa គឺជាគោលដៅវាយប្រហារញឹកញាប់ ហើយតំបន់នេះក៏ជាទីតាំងកំពង់ផែទន្លេ Danube ផងដែរ។
– អភិបាលតំបន់ Odesa លោក Oleh Kiper បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធថាមពល ឧស្សាហកម្ម និងលំនៅដ្ឋាននៅក្នុងតំបន់ក៏ត្រូវបានកំណត់គោលដៅផងដែរ។
