អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោក មានបំណងទៅទស្សនកិច្ចនៅប្រទេសវេណេស៊ុយអេឡា ក្នុងពេលណាមួយខាងមុខ។
– មេដឹកនាំអាមេរិករូបនេះ បានលើកឡើងចំពោះមុខអ្នកសារព័ត៌មាននៅសេតវិមានថា ខ្ញុំនឹងទៅទស្សនកិច្ចប្រទេសវេណេស៊ុយអេឡា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មាន លោក ត្រាំ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក មានទំនាក់ទំនងល្អណាស់ជាមួយប្រធានាធិបតីវេណេស៊ុយអេឡាលោកស្រី Delcy Rodriguez ដោយបន្ថែមថា យើងកំពុងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ។
– នៅពេលសួរថាតើសហរដ្ឋអាមេរិកទទួលស្គាល់លោកស្រី Rodriguez ជាប្រមុខរដ្ឋឬអត់, លោក ត្រាំ ឆ្លើយថា យើងកំពុងទទួលស្គាល់លោកស្រីហើយ។ យើងកំពុងធ្វើការជាមួយលោកស្រីផងដែរ។
– នៅថ្ងៃទី ៣ ខែមករា សហរដ្ឋអាមេរិក បានវាយប្រហារគោលដៅស៊ីវិល និងយោធានៅក្នុងប្រទេសវេណេស៊ុយអេឡា។ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil Pinto បាននិយាយថា សហរដ្ឋអាមេរិក បានវាយប្រហារគោលដៅស៊ីវិល និងយោធានៅក្នុងទីក្រុងការ៉ាកាស។ លោក បានហៅសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនថាជាការឈ្លានពានខាងយោធា។ ក្រោយមក សហរដ្ឋអាមេរិកបានបញ្ជាក់ពីការវាយប្រហារទាំងនោះ ហើយប្រកាសការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយារបស់លោក៕
