អន្តរជាតិះ- រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា លោក មានគម្រោងពិភាក្សាជាមួយរដ្ឋាភិបាលហុងគ្រី និងស្លូវ៉ាគី ដើម្បីបញ្ឈប់ការនាំចូលធនធានថាមពលពីប្រទេសរុស្ស៊ី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Rubio បានប្រាប់អ្នកយកព័ត៌មាន មុនពេលហោះទៅកាន់អឺរ៉ុប ដើម្បីចូលរួមសន្និសីទសន្តិសុខទីក្រុងមុយនិចថា យើងអាចនឹងមានការសន្ទនាផ្ទាល់ជាមួយហុងគ្រី និងស្លូវ៉ាគី។ ប៉ុន្តែមិនបានកំណត់កាលបរិច្ឆេទនៅឡើយនោះទេ។
– លោក Rubio បានបន្ថែមថា ទាំងហុងគ្រី និងស្លូវ៉ាគី គឺជាប្រទេសដែលមានទំនាក់ទំនងល្អជាមួយយើង និងចង់ស្វែងរកការសហការ ក៏ដូចជាធ្វើការជិតស្និទ្ធជាមួយយើង។
– ទោះជាយ៉ាងណា កាលបរិច្ឆេទ ក៏ដូចជារបៀបវារៈនៃកិច្ចសន្ទនា អាចនឹងត្រូវបានប្រកាសនាពេលក្រោយ៕
