មេដឹកនាំអឺរ៉ុបជំរុញឱ្យចាត់វិធានការបន្ទាន់ ដើម្បីប្រកួតប្រជែងជាមួយអាមេរិក និងចិន

អន្តរជាតិះ- មេដឹកនាំសហភាពអឺរ៉ុប (EU) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា វាជាពេលវេលាបន្ទាន់បំផុតដែលត្រូវស្វែងរកវិធីកាត់បន្ថយថ្លៃដើមថាមពល និងកែលម្អទីផ្សាររួម ដើម្បីឱ្យអាជីវកម្មអឺរ៉ុបអាចរស់រានមានជីវិតពីការប្រកួតប្រជែងសេដ្ឋកិច្ចដ៏កាចសាហាវពីសហរដ្ឋអាមេរិក និងចិន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រេដរិច មឺស (Friedrich Merz) បានមកដល់កិច្ចប្រជុំនៅបែលហ្ស៊ិកជាមួយគ្នា ដោយបង្ហាញពីការឯកភាពលើភាពបន្ទាន់នៃស្ថានការណ៍។ ទោះជាយ៉ាងណា មេដឹកនាំជាច្រើនបានសម្តែងការខកចិត្តចំពោះកង្វះវឌ្ឍនភាព។

– នាយករដ្ឋមន្ត្រីស៊ុយអែត លោក អ៊ុល គ្រីស្ទ័រសុន (Ulf Kristersson) បានរិះគន់ថា «មានការនិយាយច្រើនពេក ប៉ុន្តែសកម្មភាពតិចតួចណាស់» ខណៈនាយករដ្ឋមន្ត្រីឆែក លោក អាន់ដ្រេ បាប៊ីស (Andrej Babis) បានបន្ថែមថា «មានតែពាក្យសម្ដី សន្និសីទ ប៉ុន្តែគ្មានសកម្មភាព»។

– នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក បាត ដឺ វ៉េវើ (Bart De Wever) បានព្រមានថា បញ្ហាចម្បងគឺថ្លៃថាមពល ដែលបច្ចុប្បន្នខ្ពស់ជាងនៅអាមេរិក និងចិនជាងពីរដង។ លោកបានសង្កត់ធ្ងន់ថា «យើងមិនមានភាពប្រកួតប្រជែងទេ ហើយយើងប្រថុយនឹងបាត់បង់ឧស្សាហកម្មសំខាន់ៗដូចជា គីមីឥន្ធនៈ ដែកថែប និងលោហធាតុ ដែលជាមូលដ្ឋាននៃវិបុលភាពរបស់យើង»៕

 

 

You might like