អ៊ីស្រាអែល ប្រកាសធ្វើសមយុទ្ធយោធាជិតទីក្រុងអ៊ីឡាត នៅថ្ងៃនេះ

អន្តរតជាតិះ- កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានឱ្យដឹងថា យោធាអ៊ីស្រាអែល នឹងចាប់ផ្ដើមធ្វើសមយុទ្ធនៅជិតទីក្រុងអ៊ីឡាត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– IDF ក៏បានបញ្ជាក់ថា សមយុទ្ធ នឹងផ្ដោតខ្លាំងលើការចល័តយានយន្តយោធា យានយន្តជួយសង្គ្រោះ និងនាវានៅក្នុងតំបន់នោះ។

ទីក្រុងអ៊ីឡាត មានទីតាំងស្ថិតនៅលើឆ្នេរសមុទ្រក្រហម និងជាទីក្រុងភាគខាងត្បូងរបស់អ៊ីស្រាអែល។ វាត្រូវបានបំបែកចេញពីផ្នែកកណ្តាលនៃប្រទេសនេះ។ ទីក្រុងអ៊ីឡាត គឺជាទីតាំងមូលដ្ឋានទ័ពជើងទឹកមួយរបស់កងទ័ពជើងទឹកអ៊ីស្រាអែល៕

 

 

You might like