លិចស្រឡាងដឹកអ្នកដំណើរនៅស៊ូដង់ សម្លាប់មនុស្ស ១៥នាក់ និងបាត់ខ្លួន ៤នាក់

អន្តរជាតិះ- ស្រឡាងឈើដឹកអ្នកដំណើរមួយគ្រឿង បានលិចនៅរដ្ឋ ទន្លេនីល ភាគខាងជើងប្រទេសស៊ូដង់ ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥ នាក់ ស្លាប់បាត់បង់ជីវិត។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមប្រភពពីអាជ្ញាធរគាំពារជនស៊ីវិលស៊ូដង់ បានឱ្យដឹងថា ស្រឡាងនេះធ្វើដំណើរពីទិសដៅភូមិ Tayba Al-Khawad ទៅ Deim Al-Qarai ដោយផ្ទុកអ្នកដំណើរជាង ២៧ នាក់ រួមទាំងស្ត្រី មនុស្សចាស់ និងកុមារ។

– ប្រភពនេះ បានបន្ថែមថា ស្រឡាងនេះលិចដោយសារតែរលកខ្ពស់ៗ។ ភ្លាមៗ ក្រុមអ្នកជួយសង្គ្រោះ ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ដោយរកឃើញសាកសពមនុស្ស ១៥ នាក់ ហើយមនុស្ស ៨ នាក់រួចផុតជីវិត ខណៈដែល ៤ នាក់ផ្សេងទៀតបាត់ខ្លួន។

– ក្រុមអ្នកជួយសង្គ្រោះ បានគូសបញ្ជាក់ពីភាពងាយរងគ្រោះនៃការដឹកជញ្ជូនតាមដងទន្លេ និងកង្វះស្តង់ដារសុវត្ថិភាពជាមូលដ្ឋាន ដោយជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើសកម្មភាពលើបញ្ហានេះ។

– ទន្ទឹមនោះ ក្រុមនេះ ក៏បានអំពាវនាវឱ្យមានវិធានការជាបន្ទាន់ដើម្បីពង្រឹងសុវត្ថិភាពដឹកជញ្ជូនតាមដងទន្លេ និងទប់ស្កាត់សោកនាដកម្មស្រដៀងគ្នាដែលបណ្តាលឱ្យមនុស្សស្លូតត្រង់ត្រូវបាត់បង់ជីវិត ផងដែរ៕

 

 

You might like