មានគេប៉ុនប៉ងធ្វើឃាតប្រធានាធិបតីកូឡុំប៊ី ដោយបាញ់ទម្លាក់ឧទ្ធម្ភា​គ​ចក្រ

អន្តរជាតិះ- ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បាននិយាយថា លោក ត្រូវបង្ខំចិត្តផ្លាស់ប្ដូរឧទ្ធម្ភាគចក្រភ្លាមៗ ដោយសារតែមានការប៉ុនប៉ងធ្វើឃាតប្រឆាំងនឹងលោក។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Petro បានលើកឡើង នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយដែលបានចាក់ផ្សាយនៅលើប៉ុស្តិ៍ YouTube របស់រដ្ឋបាលប្រធានាធិបតីថា ភ្លាមៗ ខ្ញុំត្រូវបង្ខំចិត្តប្ដូរទិសដៅចុះចត ព្រោះមានការព្រួយបារម្ភថា ឧទ្ធម្ភាគចក្រដែលលោកជិះជាមួយកូនស្រីនោះ នឹងត្រូវបានបាញ់ទម្លាក់។

– ទោះជាយ៉ាងណា មកដល់ពេលនេះ លោក Petro ថា លោកបានគេចផុតពីការសម្លាប់ហើយ។

– លោក បានបន្ថែមថា យើងបានហោះហើររយៈពេល ៤ ម៉ោង លើសមុទ្រ ហើយមិនចុះចតនៅលើឆ្នេរសមុទ្រការ៉ាប៊ីនដែលគ្រោងទុកនោះទេ គឺចុះចតកន្លែងដែលយើងមិនបានគ្រោងទុក។

– គួរបញ្ជាក់ថា លោក Petro ត្រូវបានក្រុមជួញដូរគ្រឿងញៀន ព្រមានអស់រយៈពេលជាច្រើនខែមកហើយអំពីផែនការធ្វើឃាតប្រឆាំងនឹងលោក៕

 

 

You might like