អន្តរជាតិះ- អាជ្ញាធរអាកាសចរណ៍គុយបា បានព្រមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអំពីកង្វះខាតប្រេងឥន្ធនៈយន្តហោះ ដោយសារតែការហាមឃាត់របស់សហរដ្ឋអាមេរិក លើប្រទេសបរទេសជៀសវាងការលក់ប្រេងឱ្យកោះនេះ។
– អាកាសយានដ្ឋានអន្តរជាតិ Jose Marti នៃទីក្រុងហាវ៉ាណា បានជូនដំណឹងនៅថ្ងៃចន្ទនេះថា អាកាសយានដ្ឋានអន្តរជាតិចំនួន ៩ របស់ប្រទេសគុយបានឹងមិនមានប្រេងសម្រាប់ចាក់យន្តហោះទេ ហើយវិបត្តិនេះត្រូវបានគេរំពឹងថានឹងមានរយៈពេលរហូតដល់ខែមីនា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– វិបត្តិនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធលើប្រទេសណាដែលហ៊ានផ្គត់ផ្គង់ប្រេងដល់កោះនេះ ដោយរំពឹងថាវិបត្តិសេដ្ឋកិច្ចអាចផ្តួលរំលំរដ្ឋាភិបាលគុយបា៕
