អន្តរជាតិះ- ប្រទេសឥណ្ឌូនេស៊ី កំពុងរៀបចំត្រៀមបញ្ជូនទាហានរហូតដល់ ៨,០០០ នាក់ សម្រាប់ដាក់ពង្រាយទៅកាន់តំបន់ហ្គាហ្សា ខណៈជាប្រទេសដំបូងគេអនុវត្តន៍តាមផែនការដែល ជាផ្នែកមួយនៃដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក កាលពីចុងឆ្នាំមុន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នាយសេនាធិការកងទ័ព ឧត្តមសេនីយ៍ Maruli Simanjuntak បាននិយាយថា ការបណ្តុះបណ្តាលសម្រាប់ទាហានទាំងអស់នោះគឺរួចរាល់ហើយ ដោយផ្តោតលើផ្នែកវេជ្ជសាស្ត្រ និងវិស្វកម្មនៅក្នុងតំបន់ហ្គាហ្សា។
– ប្រទេសឥណ្ឌូនេស៊ី បានចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលត្រូវបានប្រកាស កាលពីខែមុន។
– ឥណ្ឌូនេស៊ី មានអាណត្តិពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបង្កើតកងកម្លាំងស្ថិរភាពអន្តរជាតិ (ISF) ដែលនឹងជួយធានាសុវត្ថិភាពតំបន់ព្រំដែននៅក្នុងតំបន់ហ្គាហ្សា និងធានាបាននូវការរំសាយយោធា រួមទាំងការរំសាយអាវុធរបស់ក្រុមហាម៉ាស៕

