អន្តរជាតិះ- លោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បាននិយាយថា ទណ្ឌកម្មបន្ថែមរបស់អាមេរិកប្រឆាំងនឹងរុស្ស៊ី គឺអាស្រ័យលើការចរចាដែលមានគោលបំណងដោះស្រាយបញ្ហាជម្លោះនៅអ៊ុយក្រែន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមលោក បានឱ្យដឹងថា កញ្ចប់ទណ្ឌកម្មចុងក្រោយនេះនឹងសំដៅលើនាវាដឹកប្រេងរុស្ស៊ី។ យើងនឹងរង់ចាំមើលថាតើការចរចាសន្តិភាពនឹងទៅជាយ៉ាងណា។
– កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំមុន ក្រសួងរតនាគារអាមេរិក បានដាក់បញ្ចូលក្រុមហ៊ុនប្រេងធំពីររបស់រុស្ស៊ីគឺ Rosneft និង Lukoil នៅក្នុងកញ្ចប់ទណ្ឌកម្មថ្មី។
– ក្នុងពេលជាមួយគ្នានេះ ក្រសួង ក៏បានចេញអាជ្ញាប័ណ្ណទូទៅមួយចំនួន ដោយព្រមានឱ្យក្រុមហ៊ុនដៃ ឬក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗ បញ្ចប់ប្រតិបត្តិការជាមួយក្រុមហ៊ុនទាំង ២ ខាងលើ រហូតដល់ថ្ងៃទី ២១ ខែវិច្ឆិកា។ ក្រោយមក ក្រសួងរតនាគារ បានពង្រីកសុពលភាពនៃអាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការមួយចំនួនជាមួយទ្រព្យសម្បត្តិនៅក្រៅប្រទេសរបស់ Lukoil ៕
