ណេតាន់យ៉ាហ៊ូ ជួបជាមួយ Witkoff ពិភាក្សាអំពីការរំសាយអាវុធក្រុម​ហាម៉ាស និងស្ថានភាពជុំវិញអ៊ីរ៉ង់

អន្តរជាតិះ- នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងលោក Steve Witkoff បេសកជនពិសេសអាមេរិកទទួលបន្ទុកបេសកកម្មសន្តិភាព បានជួបគ្នានៅទីក្រុង Jersalem ដើម្បីពិភាក្សាអំពីដំណើរការសន្តិភាពហ្គាហ្សា និងស្ថានភាពជុំវិញអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីអំពីការទាមទារដ៏ម៉ឺងម៉ាត់សម្រាប់ការរំសាយអាវុធរបស់ក្រុមហាម៉ាស ការរំសាយយោធានៅតំបន់ហ្គាហ្សា និងការបំពេញគោលបំណងសង្គ្រាមមុនពេលកសាងតំបន់ហ្គាហ្សាឡើងវិញ។

– ក្នុងអំឡុងពេលនៃការសន្ទនា លោក ណេតាន់យ៉ាហ៊ូ បានកត់សម្គាល់ថា អាជ្ញាធរប៉ាឡេស្ទីន មិនអាចជាផ្នែកមួយនៃការគ្រប់គ្រងតំបន់ហ្គាហ្សាតាមមធ្យោបាយណាមួយឡើយ។

– ទន្ទឹមនោះ លោក ក៏បានធ្វើបច្ចុប្បន្នភាពជូនឯកអគ្គរដ្ឋទូតអាមេរិក លោក Huckabee ស្តីពីការរំលោភបំពានធ្ងន់ធ្ងរដែលត្រូវបានរកឃើញនៅក្នុងតំបន់ហ្គាហ្សា ក្នុងការប្រើប្រាស់ទីស្នាក់ការសង្គ្រោះអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន ដើម្បីលាក់អាវុធផងដែរ។

– ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពជុំវិញអ៊ីរ៉ង់ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់។

– ដំណើរទស្សនកិច្ចរបស់លោក Witkoff ទៅកាន់ប្រទេសអ៊ីស្រាអែលធ្វើឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញអ៊ីរ៉ង់។ Axios បានរាយការណ៍ថា លោក Witkoff នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi នៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃទី ៦ ខែកុម្ភៈ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអាចកើតមាន៕

 

You might like