អន្តរជាតិះ- យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់មួយគ្រឿងត្រូវបានបាញ់ទម្លាក់ ខណៈពេលដែលព្យាយាមបានចូលទៅជិតនាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿងនៅក្នុងសមុទ្រអារ៉ាប់ កាលពីថ្ងៃអង្គារ។ នេះបើយោងតាមអ្នកនាំពាក្យយោធាអាមេរិក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អ្នកនាំពាក្យបញ្ជាការកណ្តាលសហរដ្ឋអាមេរិក លោកប្រធានក្រុម Tim Hawkins បាននិយាយថា យន្តហោះចម្បាំងបំបាំងកាយ F-35C មួយគ្រឿងដែលហោះចេញពីនាវាផ្ទុកយន្តហោះ USS Abraham Lincoln បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនោះ ដើម្បីជាការការពារខ្លួន ពោលគឺដើម្បីការពារនាវាផ្ទុកយន្តហោះ និងនាវិកយោធាទាំងអស់។
– នាវានេះមានចម្ងាយប្រហែល ៥០០ ម៉ាយពីឆ្នេរសមុទ្រអ៊ីរ៉ង់ អំឡុងដែលយន្តហោះគ្មានមនុស្សបើក ព្យាយាមចូលទៅជិតក្នុងចេតនាមិនច្បាស់លាស់។
– គ្មានសព្វាវុធអាមេរិកណាមួយត្រូវបានខូចខាត និងគ្មានសមាជិកយោធាណាម្នាក់រងរបួសឡើយ។
– ហេតុការណ៍នេះកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក បន្តបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ដោយមានភាពតានតឹងខ្ពស់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់៕

