អន្តរជាតិះ- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចចិត្តមួយ កាលពីថ្ងៃចន្ទ ក្នុងការបង្កើនពន្ធគយលើការនាំចូលមួយចំនួនរបស់កូរ៉េខាងត្បូង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការសម្រេចចិត្តនេះ ធ្វើឡើងដោយសារតែសមាជិកសភាកូរ៉េខាងត្បូង បរាជ័យក្នុងការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិក។

– មេដឹកនាំអាមេរិក បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា “ដោយសារតែសភាកូរ៉េខាងត្បូងមិនទាន់បានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រវត្តិសាស្ត្រជាមួយយើង ខ្ញុំនឹងបង្កើនពន្ធគយកូរ៉េខាងត្បូងលើរថយន្ត ឈើ ឱសថ និងពន្ធគយទៅវិញទៅមកផ្សេងទៀតទាំងអស់ ពី ១៥ ភាគរយ ដល់ ២៥ ភាគរយ”។
– ទន្ទឹមនោះ លោក បានចោទរដ្ឋសភាកូរ៉េខាងត្បូងថា “មិនបានអនុវត្តតាមកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក”។

– លោក ត្រាំ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាមេរិក។ នៅក្នុងកិច្ចព្រមព្រៀងនីមួយៗ យើងបានធ្វើការយ៉ាងសកម្មភាព និងយ៉ាងឆាប់រហ័ស ដើម្បីកាត់បន្ថយពន្ធគយរបស់យើងស្របតាមប្រតិបត្តិការដែលបានព្រមព្រៀងគ្នា។ ជាការពិតណាស់ យើងរំពឹងថាដៃគូពាណិជ្ជកម្មរបស់យើងនឹងធ្វើដូចគ្នា។
– កាលពីឆ្នាំមុន មេដឹកនាំអាមេរិករូបនេះ ធ្លាប់បាននិយាយថា រដ្ឋាភិបាលលោក បានទទួលការសន្យាវិនិយោគចំនួន ៣៥០ ពាន់លានដុល្លារ ពីសាធារណរដ្ឋកូរ៉េ។ ប្រទេសកូរ៉េខាងត្បូង នឹងវិនិយោគសាច់ប្រាក់ចំនួន ២០០ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិកជាដំណាក់កាលៗ ដោយមានកំណត់ចំនួន ២០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយនៅសល់ ១៥០ ពាន់លានដុល្លារទៀតនឹងត្រូវចំណាយលើការសាងសង់នាវា។ ជាថ្នូរនឹងការបន្ថយពន្ធលើរថយន្តកូរ៉េខាងត្បូងពី ២៥ ភាគរយ មកត្រឹម ១៥ ភាគរយ។
– លោក ត្រាំ ក៏បាននិយាយផងដែរថា លោក នឹងអនុញ្ញាតឱ្យទីក្រុងសេអ៊ូល ទទួលបានសមត្ថភាពនាវាមុជទឹកនុយក្លេអ៊ែរ។ លោក បានពន្យល់ថា នាវាមុជទឹកទាំងនោះនឹងត្រូវបានផលិតនៅទីក្រុង Philadelphia ៕
