កំពង់ស្ពឺះ- សមត្ថកិច្ចន.បខេត្តកំពង់ស្ពឺឲ្យដឹងថា រថយន្តមួយគ្រឿងឆាបឆេះពេលកំពុងបើកបរលើផ្លូវល្បឿនលឿន កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។
ហេតុការណ៍នេះកើតឡើងនៅចំណុចគីឡូម៉ែត្រលេខ ៧៨+៣០០ ក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– រថយន្ដ១គ្រឿងនេះ ម៉ាក MITSUBISHI PAJERO ពណ៌ទឹកប្រាក់ +បៃតង លេខភ្នំពេញ2A N-75 14 បើកបរដោយឈ្មោះ វង្ស វុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងអ្នករួមដំណើរ៣នាក់ស្រី បើកបរពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ មកដល់ចំណុចខាងលើបានឆ្លងចរន្ដអគ្គីសនីបណ្ដាលឲ្យរថយន្ដឆេះអស់ទាំងស្រុង ចំណែកអ្នកបើកបរនិងអ្នករួមដំណើរក្នុងរថយន្ដមិនមានអ្នករងគ្រោះទេ៕ (រូបភាពពីន.ប ខេត្តកំពង់ស្ពឺ)

