អន្តរជាតិះ- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ណាតូ នឹងកាន់តែថមថយថាមពលទៅៗ ប្រសិនបើសហរដ្ឋអាមេរិក ដកខ្លួនចេញពីអង្គការនេះ។
– ក្នុងអំឡុងពេលនៃការជជែកពិភាក្សាជាមួយប្រព័ន្ធផ្សព្វផ្សាយនៅឯសេតវិមាន មេដឹកនាំអាមេរិករូបនេះ មិនបានឆ្លើយដោយផ្ទាល់ចំពោះសំណួរថាតើលោក ប្តេជ្ញារក្សាសមាជិកភាពអាមេរិកនៅក្នុងសម្ព័ន្ធភាពនេះឬអត់នោះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក ត្រាំ បានឆ្លើយតបថា យើងមានទំនាក់ទំនងល្អជាមួយណាតូ។ ខ្ញុំបានធ្វើឱ្យប្លុកនេះកាន់តែប្រសើរឡើង កាន់តែរឹងមាំ។ ឥឡូវនេះ ណាតូកាន់តែរឹងមាំ។
– លោក បានបន្ថែមថា ប្រសិនបើណាតូមិនមានយើងទេ ណាតូមិនខ្លាំងទេ។
– គួរបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីប៉ុន្មានសប្ដាហ៍មុន ពីការចាកចេញរបស់សហរដ្ឋអាមេរិកនៃអង្គការចំនួន ៦៦ ក្នុងនោះរួមមានណាតូ ផងដែរ៕

