ភ្លើងឆេះព្រៃនៅឈីលី រាលដាលដល់ផ្ទះ ៣០០ខ្នង និងសម្លាប់មនុស្សជិត ២០នាក់

អន្តរជាតិះ- ប្រធានាធិបតីឈីលី លោក Gabriel Boric បានឱ្យដឹង កាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃដែលកំពុងបំផ្លិចបំផ្លាញតំបន់ភាគខាងត្បូង-កណ្តាលប្រទេស កើនឡើងដល់ ១៨នាក់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមលោក Boric បាននិយាយថា ចំនួនអ្នកស្លាប់ដែលបានកំណត់ ១៨ នាក់នេះ អាចនឹងកើនឡើងបន្ថែមទៀត។

– លោក បាននិយាយថា ការប៉ាន់ស្មានបឋមបង្ហាញថា ផ្ទះប្រហែល ៣០០ខ្នង រងការបំផ្លាញនៅក្នុងតំបន់ Biobio ដោយព្រមានថាចំនួនចុងក្រោយអាចលើស ១០០០ ខ្នង។

– អាជ្ញាធរ បានដាក់ចេញនូវបម្រាមគោចរនៅក្នុងក្រុង Penco, Nacimiento, Laja និងនៅ Lirquen ដែលជាតំបន់ដែលរងគ្រោះខ្លាំងបំផុត។

– យោងតាមសាជីវកម្មព្រៃឈើជាតិ ប្រទេសឈីលី បច្ចុប្បន្នមានភ្លើងឆេះព្រៃសកម្មចំនួន ១៤ កន្លែងស្ថិតនៅក្រោមការព្រមានពណ៌ក្រហម ដោយមានផ្ទៃដីជាង ២៤.០០០ ហិកតា ត្រូវបានដុតបំផ្លាញទូទាំងប្រទេស។ ភ្លើងឆេះព្រៃដ៏ធំបំផុតគឺនៅ Concepcion ដែលប៉ះពាល់ដល់ផ្ទៃដីជាង ១០,៦០០ ហិកតា។

– លោក Boric បានប្រកាសដាក់តំបន់ Nuble និង Biobio ក្នុងភាពអាសន្ន ដើម្បីដោះស្រាយបញ្ហានេះ៕

 

 

You might like