អន្តរជាតិះ- សហភាពអឺរ៉ុប (EU) នៅថ្ងៃអាទិត្យ បានអំពាវនាវឱ្យប្រើប្រាស់វិធានការសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក ហៅថាឧបករណ៍ប្រឆាំងការបង្ខិតបង្ខំ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពន្ធគយ របស់លោក ដូណាល់ ត្រាំ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក ត្រាំ បានប្តេជ្ញាថានឹងដំឡើងពន្ធលើប្រទេសអឺរ៉ុបចំនួន ៨ រួមទាំងបារាំង អាល្លឺម៉ង់ និងអង់គ្លេស រហូតទាល់តែសហរដ្ឋអាមេរិកត្រូវបានអនុញ្ញាតឱ្យទិញកោះហ្គ្រីនឡែនក្រោយពីប្រទេសទាំងនេះ បានបញ្ជូនកងកម្លាំងយោធាតូចៗទៅការពារកោះនោះ។
– ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កំពុងជំរុញឱ្យប្រើប្រាស់ឧបករណ៍នេះ ដែលអាចដាក់កម្រិតក្រុមហ៊ុនអាមេរិកមិនឱ្យចូលរួមប្រកួតប្រជែងដេញថ្លៃ ដើម្បីទទួលបានគម្រោងវិនិយោគរបស់រដ្ឋាភិបាលនៅក្នុងតំបន់អឺរ៉ុប ឬរឹតបន្តឹងពាណិជ្ជកម្មសេវាកម្ម។
– ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី ចចជា មេឡូនី ដែលមានទំនាក់ទំនងល្អជាមួយលោក ត្រាំ បានហៅការគំរាមកំហែងរបស់អាមេរិកនេះថាជា កំហុស ខណៈអ្នកការទូតខ្លះបារម្ភថា ការតបតខ្លាំងពេកអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ៕ (Reuters)

