គ្រោះថ្នាក់ចរាចរ បង្ក សោដនាត្តកម្ម ដ៏ធំមួយនៅខេត្តព្រះសីហនុ មួយថ្ងៃស្លាប់៥នាក់និងរបួសច្រើននាក់

ព្រះសីហនុះ- មនុស្ស២នាក់បានស្លាប់និងច្រើននាក់ផ្សេងទៀតបានរងរបួស ដោយសារតែរថយន្តធំដឹកស៊ីម៉ង់ត៌បុករះ នៅតាមផ្លូវចំណុចចុងឆ្នេរអូរត្រេះ ក្នុងសង្កាត់លេខ៤ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– រថយន្តដឹកស៊ីម៉ងត៍ មួយគ្រឿងនេះ បន្ទាប់ពីបុករះលើអ្នកដំណើរ និងម៉ូតូ រួចហើយ ក៏ក្រឡាប់ចុះទៅលើឆ្នេរខ្សាច់សមុទ្រ រីឯអ្នកបើកបរងើបរត់គេចខ្លួន។

– សមត្ថកិច្ចបានឲ្យដឹងថាយើងមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ។

– សមត្ថកិច្ចបានបញ្ជាក់ផងដែរថា នៅថ្ងៃទី១២មករា២០២៦នេះ ក្នុងខេត្តព្រះសីហនុមានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ២ករណី ដែលបណ្តាលឲ្យមនុស្ស៥នាក់បាត់ប ង់ជី វិត។

– ករណីទី១, កើតឡើងលើរថយន្តដឹកបន្លែ ពេលព្រលឹម ត្រូវរថយន្តធំបើកបុកកិន បណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់ នៅចំណុចផ្លូវជាតិលេខ៤ក្នុងខេត្តព្រះសីហនុ។
និងករណីទី២, រថយន្តធន់ធំដឹកស៊ីម៉ងត៍ បើកបុករះលើអ្នកធ្វើដំណើរនិងអ្នកលក់ដូរតាមឆ្នេរសមុទ្រអូរត្រេះ នេះបណ្តាលឲ្យមានមនុស្សស្លាប់អស់២នាក់បន្ថែមទៀតនិងក៏មានអ្នករងរបួសច្រើននក់ទៀតផង។

– សូមចូលរួមបើកបរដោយការប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពលើដងផ្លូវ។

-ទោះជាយ៉ាងនេះក្តី ពលរដ្ឋស្នើសុំឲ្យសមត្ថកិច្ចជំនាញមេត្តា ពិនិត្យមើលសារធាតុញៀន លើអ្នកបើកបររថយន្តធំៗឲ្យបានជាប្រចាំផង ៕

 

 

You might like