ចិន ជំរុញឲ្យអាមេរិក ដោះលែងលោកម៉ាឌូរ៉ូ និងភរិយា

អន្តរជាតិះ- ប្រទេសចិនបានបង្ហាញក្តីបារម្ភជាពន់ពេកចំពោះស្ថានការណ៍នៅប្រទេសវ៉េណេស៊ុយអេឡា ដោយជំរុ​ញឲ្យសហរដ្ឋអាមេរិក ដោះលែងលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់គាត់ ជាបន្ទាន់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យទី៤ខែមករាឆ្នាំ២០២៦ ដោយលើកឡើងថា៖ «ចិនសូមជំរុញឲ្យសហរដ្ឋអាមេរិកដោះលែងលោក ម៉ាឌូរ៉ូ និងភរិយាជាបន្ទាន់ ហើយបញ្ឈប់រាល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្ដួលរំលំរដ្ឋាភិបាលវេណេស៊ុយអេឡា»។

– ទន្ទឹមនោះ ទីក្រុងប៉េកាំង ទាមទារឲ្យសហរដ្ឋអាមេរិក ធានានូវសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក ម៉ាឌូរ៉ូ និងភរិយាឈ្មោះ ស៊ីលីយ៉ា ផ្លូរ៉េស។ ក្រសួងបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយបញ្ហា តាមរយៈការចរចាដោយសន្តិវិធី។

– មុននេះ ចិនបាននិយាយរួចហើយថា ខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកទៅលើប្រទេសវ៉េណេស៊ុយ​អេឡា និងការចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ។

– ចិន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់កម្លាំងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋអធិបតេយ្យ និងសកម្មភាពប្រឆាំងនឹងប្រធានាធិបតីរបស់​រដ្ឋនោះ ។ ទង្វើអនុត្តរភាពបែបនេះរបស់អាមេរិកបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់វ៉េណេស៊ុយអេឡា ហើយគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៅអាមេរិកឡាទីន និងតំបន់ការីប៊ីន។

– សូមជម្រាបជាថ្មី សហរដ្ឋអាមេរិក បើកការវាយប្រហាររដ្ឋធានីការ៉ាកាស ទាំងកណ្តាលអាធ្រាត្រ ហើយចាប់ខ្លួនលោកម៉ាឌូរ៉ូនិងភរិយា ទាំងដែលកំពុងគេងលង់លក់។

– លោកត្រាំចោទថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា ជាមេគ្រឿងញៀន បើកដៃឲ្យមានការជួញដូរគ្រឿងញៀន និងក្រុមភេរវកម្ម ចូលទៅក្នុងទឹកដីអាមេរិក៕

 

 

You might like