អន្តរជាតិះ – នៅថ្ងៃចន្ទ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយ ថា សហរដ្ឋអាមេរិកអាចគាំទ្រការវាយប្រហារដ៏សំខាន់១ផ្សេងទៀតទៅលើអ៊ីរ៉ង់ ប្រសិនបើប្រទេសនោះបន្តការកសាងឡើងវិញនូវកម្មវិធីមីស៊ីលផ្លោង ឬអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយបានព្រមានក្រុមហាម៉ាសអំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមិនទម្លាក់អាវុធ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ពេលនៅក្បែរនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បន្ទាប់ពីកិច្ចប្រជុំមួយនៅភូមិគ្រឹះ Mar-a-Lago របស់លោកត្រាំ នៅរដ្ឋ Florida លោកត្រាំ បានណែនាំថា ទីក្រុងតេអេរ៉ង់អាចនឹងកំពុងធ្វើការដើម្បីស្តារកម្មវិធីអាវុធរបស់ខ្លួនឡើងវិញ បន្ទាប់ពីការវាយប្រហារដ៏ធំ១របស់សហរដ្ឋអាមេរិកកាលពីខែមិថុនា។
លោកត្រាំ បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលសន្និសីទសារព័ត៌មានថា “ខ្ញុំបានទទួលរបាយការណ៍ថា ពួកគេកំពុងកសាងអាវុធ និងគ្រឿងផ្សេងៗទៀត ហើយប្រសិនបើពួកគេកំពុងសាងសង់ ពួកគេមិនប្រើប្រាស់ទីតាំងដែលយើងបានបំផ្លាញនោះទេ ប៉ុន្តែប្រហែលជាធ្វើឡើងនៅតាមទីតាំងផ្សេងៗគ្នា”។
