ត្រាំ រំពឹងថានឹងជួបជាមួយ ពូទីន ឆាប់ៗនេះ ខណៈស្អែកលោកនឹងជួប ហ្សេលេនស្គី

អន្តរជាតិះ- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្នុងបទសម្ភាសន៍មួយថា លោក រំពឹងថានឹងជួបជជែកជាមួយសមភាគីរុស្ស៊ីរបស់លោក គឺលោក វ្ល៉ឌីមៀ ពូទីន ឆាប់ៗនេះ ដោយបង្ហាញពីក្តីសង្ឃឹមថា ការសន្ទនានឹងដំណើរការទៅដោយរលូន។

– មេដឹកនាំអាមេរិករូបនេះ ក៏បាននិយាយផងដែរថា លោក រំពឹងថា វិមានក្រឹមឡាំង និងលោក ពូទីន នឹងសម្រេចចិត្តបើកភ្លើងខៀវ សម្រាប់កិច្ចពិភាក្សានេះ ខណៈដែល លោក នឹងជួបជាមួយលោក Vladimir Zelensky នៅថ្ងៃអាទិត្យនេះ។

– លោក ត្រាំ ក៏សង្ឃឹមថា ដំណើរការពិភាក្សាជាមួយមេដឹកនាំទាំងជាមួយលោក Zelensky និងលោក ពូទីន នឹងរលូន តាមការគ្រោងទុកផងដែរ។

– កាលពីថ្ងៃសុក្រ លោក Zelensky រំពឹងថានឹងពិភាក្សាអំពីទឹកដី រួមទាំងការដកកងទ័ពអ៊ុយក្រែនចេញពី Donbass និងការប្រើប្រាស់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye (ZNPP) នៅក្នុងកិច្ចប្រជុំជាមួយលោក ត្រាំ នៅរដ្ឋ Florida នៅថ្ងៃទី ២៨ ខែធ្នូ នេះផងដែរ៕

 

 

You might like