អន្តរជាតិះ- លោក គីម ជុងអ៊ុន ប្រកាសថា ប្រទេសកូរ៉េខាងជើង នឹងបន្តផលិតមីស៊ីលទៀតក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីពង្រឹងសមត្ថភាពខ្លួន កុំឲ្យប្រទេសដទៃគំរាមកំហែង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមការផ្សាយរបស់សារព័ត៌មានរដ្ឋ KCNA នៅថ្ងៃសុក្រទី២៦ខែធ្នូឆ្នាំ២០២៥, លោកគីម និយាយថា៖ «វិស័យផលិតកម្មមីស៊ីលនិងគ្រាប់កាំភ្លើងធំរបស់ប្រទេសនេះ មានសារៈសំខាន់បំផុតក្នុងការពង្រឹងកម្លាំងកំញើញសត្រូវកុំចេះតែហ៊ានមកយាយី»។
– ទន្ទឹមនោះ លោក គីម បានផ្តល់សច្ចាប័នលើសេចក្តីព្រាងឯកសារ សម្រាប់ការធ្វើទំនើបកម្មសហគ្រាសផលិតគ្រាប់រំសេវសំខាន់ៗ ដើម្បីដាក់ជូនមហាសន្និបាតបក្ស ដែលរំពឹងថានឹងប្រារព្ធឡើងនៅដើមឆ្នាំ ២០២៦ ដោយមហាសន្និបាតនោះ នឹងកំណត់ផែនការអភិវឌ្ឍន៍សម្រាប់ប្រទេសកូរ៉េខាងជើងក្នុងរយៈពេល៥ឆ្នាំបន្ទាប់។
– ការប្រកាសរបស់មេដឹកនាំកូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីលោកចុះទៅត្រួតពិនិត្យការបាញ់សាកល្បងមីសីលរយៈចម្ងាយឆ្ងាយ នៅឯឆ្នេសមុទ្រខាងកើតកាលពីថ្ងៃពុធ។

– ការធ្វើតេស្តនេះ មានគោលបំណងវាយតម្លៃលើបច្ចេកវិទ្យាយុទ្ធសាស្ត្ររបស់ប្រទេស ក្នុងការអភិវឌ្ឍមីស៊ីលរយៈកម្ពស់ខ្ពស់ប្រភេទថ្មី ដែលអាចកម្ទេចគោលដៅនៅលើអាកាសពីចម្ងាយ ២០០គីឡូម៉ែត្រ។
– លើសពីនេះ លោក គីម ក៏បានមើលការងារផ្សេងទៀត លើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទម្ងន់ ៨ ៧០០តោន ដែលមានសមត្ថភាពអាចបាញ់មីស៊ីលទៅអាកាសបានផងដែរ។
– គម្រោងនាវាមុជទឹកនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សកាន់អំណាចកូរ៉េខាងជើងដើម្បីធ្វើទំនើបកម្មកងទ័ពជើងទឹក ដែលជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយសំខាន់ៗចំនួនប្រាំផ្សេងទៀត ដែលកំពុងជំរុញឲ្យមានការអភិវឌ្ឍសមត្ថភាពការពារប្រទេស៕

