អន្តរជាតិះ- ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅត្រួតពិនិត្យការបាញ់សាកល្បងបាញ់មីសីលពីដីទៅលើអាកាសដែលមានរយៈចម្ងាយឆ្ងាយនៅឯឆ្នេសមុទ្ទខាងកើតលើទឹកដីរបស់ខ្លួនកាលពីថ្ងៃពុធ។ ការធ្វើតេស្តសាកល្បងនេះ មានគោលបំណងវាយតម្លៃលើបច្ចេកវិទ្យាយុទ្ធសាស្ត្ររបស់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរក្នុងការអភិវឌ្ឍមីស៊ីលរយៈកម្ពស់ខ្ពស់ប្រភេទថ្មី ដែលអាចកម្ទេចគោលដៅនៅលើអាកាសពីចម្ងាយ ២០០គីឡូម៉ែត្រ។ នេះបើតាម KCNA ដែលបានរាយការណ៍។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សារេព័ត៌មាន KCNA បានបន្តថា លោក គីម ក៏បានឃ្លាំមើលការងារផ្សេងទៀតដែលសាងសង់នៅឯការដ្ឋានដាច់ដោយឡែកពីនេះ នៅលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទម្ងន់ ៨,៧០០តោន ដែលមានសមត្ថភាពអាចបាញ់មីស៊ីលពីដីទៅអាកាសបាន។
– គម្រោងនាវាមុជទឹកនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សកាន់អំណាចកូរ៉េខាងជើងដើម្បីធ្វើទំនើបកម្មកងទ័ពជើងទឹក ដែលជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយសំខាន់ៗចំនួនប្រាំផ្សេងទៀតដែលកំពុងជំរុញឱ្យមានការអភិវឌ្ឍសមត្ថភាពការពារប្រទេសនេះ។
– លោក គីម បានបន្តទៀតថា៖«យើងខិតខំបង្កើនការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរ និងធ្វើទំនើបកម្មនៃកងនាវាចរ ដែលជារឿងចាំបាច់ និងត្រូវតែធ្វើ ខណៈពិភពលោកបច្ចុប្បន្នគ្មានសន្តិភាពទេ»។
– លោក គីម ក៏បានលើកឡើងផងដែរថា ផែនការរបស់កូរ៉េខាងត្បូងសម្រាប់ការអភិវឌ្ឍនាវាមុជទឹកនុយក្លេអ៊ែរ គឺជាការយល់ព្រមជាមួយទីក្រុងវ៉ាស៊ីនតោន ដែលធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ ជាពិសេសបង្កហានិភ័យដល់សន្តិសុខជាតិ ដែលតម្រូវឱ្យលោកចាត់វិធានការនេះ។
– នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរិះគន់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដែលចូលក្នុងកំពង់ផែកូរ៉េខាងត្បូង ដោយហៅថា៖«ជាសកម្មភាពដែលនាំឱ្យមានភាពតានតឹងផ្នែកយោធាកាន់តែខ្លាំង» នៅលើឧបទ្វីបកូរ៉េ និងក្នុងតំបន់ក្បែរនោះ។
– គួរឱ្យដឹងផងដែរថាកូរ៉េខាងជើងក៏បានលើកឡើងកាលពីដើមសប្តាហ៍នេះថា ជប៉ុនកំពុងតែមានចេតនាបង្ហាញអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលមានគោលបំណងឱ្យកូរ៉េខាងត្បូងមានទឹកចិត្តក្នុងការអភិវឌ្ឍនាវាមុជទឹកនុយក្លេអ៊ែរនេះ៕

