លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២២ ធ្នូ ចំនួន ៩ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៦នាក់

ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៩ករណី ទូទាំងប្រទេសនៅថ្ងៃទី២២ ខែធ្នូ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងចំណោមជនសង្ស័យចំនួន ១៦នាក់ រួមមាន ៖

+ជួញដូរ ១ករណី ឃាត់ ៥នាក់(ស្រី ៣នាក់)

+ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១០នាក់(ស្រី ១នាក់)

+ប្រើប្រាស់ ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែធ្នូ រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ២៩,២២ក្រាម។

-មេតំហ្វេតាមីន(Wy)= ៤,១៣ក្រាម។

លទ្ធផលខាងលើ ៦អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៤អង្គភាព

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ៣នាក់ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ២៤,៣៥ក្រាម។

២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ៤,៥២ក្រាម។

៣ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់។

៤ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៣៥ក្រាម។

កងរាជអាវុធហត្ថ ៖ ២អង្គភាព

១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកWy ៤,១៣ក្រាម។

២ / ព្រះសីហនុ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់៕

 

You might like