កងទាហានកូឡុំប៊ី ៧ នាក់បានស្លាប់ និងរបួស ៣០នាក់បន្ទាប់ពីក្រុមឧទាមលួចឆ្មក់ចូលវាយប្រហារ

អន្តរជាតិះ- យ៉ាងហោចណាស់ទាហានកូឡុំប៊ី ៧ នាក់ត្រូវបានសម្លាប់ និង ៣០ នាក់រងរបួស បន្ទាប់ពីក្រុមឧទ្ទាមមួយក្រុម បើកការវាយប្រហារលើមូលដ្ឋានយោធាមួយកន្លែងនៅក្នុងទីក្រុង Aguachica ភាគឦសាននៃប្រទេសនេះ កាលពីថ្ងៃសុក្រ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នៅក្នុងសកម្មភាពភេរវកម្មនេះ ក្រុមឧទ្ទាមនៃកងទ័ពរំដោះជាតិ (ELN) ប្រើប្រាស់យន្តហោះគ្មសនមនុស្សបើកវាយប្រហារ ដោយរំលោភសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ និងបង្កហានិភ័យខ្លាំងដល់ប្រជាជន។

– ទន្ទឹមនោះ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានបង្ហោះនៅលើ X ថា ដោយសារតែខ្វះប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើកទំនើប ទើបយើងមិនអាចបញ្ចៀសគ្រោះថ្នាក់នេះបាន ដោយបន្ថែមថា នឹងមានការបញ្ជាទិញប្រព័ន្ធនេះឆាប់ៗ។

– លោក Francisco Cubides អគ្គមេបញ្ជាការកងកម្លាំងយោធា បាននិយាយថា សកម្មភាពស៊ើបការណ៍សម្ងាត់ និងប្រតិបត្តិការនឹងត្រូវបានពង្រឹង ដើម្បីទប់ទល់នឹងសកម្មភាពភេរវកម្មរបស់ ELN ៕

 

 

You might like