អាមេរិក វាយប្រហារអាកាសទ្រង់ទ្រាយធំនៅស៊ីរី ដើម្បីសងសឹកចំពោះការស្លាប់ទាហានខ្លួន ២នាក់

អន្តរជាតិះ- សហរដ្ឋអាមេរិក បានបើកការវាយប្រហារអាកាសទ្រង់ទ្រាយធំលើទីតាំងក្រុមរដ្ឋឥស្លាម (ISIS) ជាច្រើនកន្លែងនៅទូទាំងប្រទេសស៊ីរី ដើម្បីជាការសងសឹកចំពោះការដែលទាហានរបស់ខ្លួន ត្រូវបាញ់សម្លាប់កាលពីសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការផ្សាយរបស់ BBC, រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth បានហៅប្រតិបត្តិការនេះថា «HAWKEYE STRIKE» ដោយវាយប្រហារនៅរាត្រីថ្ងៃសុក្រទី១៩ខែធ្នូឆ្នាំ២០២៥ កំណត់គោលដៅលើសកម្មប្រយុទ្ធ ISIS, សំណង់ហេដ្ឋារចនាសម្ព័ន្ធ និងឃ្លាំងអាវុធ»។

– លោក Hegseth និយាយថា៖ «នេះមិនមែនជាការចាប់ផ្តើមនៃសង្រ្គាមទេ តែវាគឺជាការប្រកាសអំពីការសងសឹក។ ថ្ងៃនេះ យើងតាមប្រមាញ់និងសម្លាប់សត្រូវរបស់យើង ដោយសម្លាប់បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយយើងនឹងបន្តធ្វើបែបនេះទៀត»។

– ទោះបីជាយ៉ាងណា មិនមានការបញ្ជាក់ពីតួលេខមនុស្សស្លាប់ឬទំហំនៃការបំផ្លិចបំផ្លាញកម្រិតណានោះទេ។

– វាគឺជាការសងសឹកចំពោះទាហានអាមេរិក២នាក់ដែលត្រូវគេសម្លាប់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅទីក្រុង Palmyra ភាគកណ្តាល ប៉ុន្តែគ្មានក្រុមណាចេញមុខទទួលខុសត្រូវឡើយ។

– សូមជម្រាបថា កាលពីឆ្នាំ២០១៩ សម្ព័ន្ធមិត្តនៃក្រុមអ្នកប្រយុទ្ធស៊ីរី ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានប្រកាសថា ក្រុមរដ្ឋឥស្លាម បានបាត់បង់ទឹកដីចុងក្រោយដែលខ្លួនធ្លាប់គ្រប់គ្រងនៅក្នុងប្រទេសស៊ីរី ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមជីហាដមួយនេះនៅតែបន្តធ្វើការវាយប្រហារនៅឡើយ។

– យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ, ក្រុមនេះនៅតែមានសកម្មប្រយុទ្ធចន្លោះ ៥ ០០០ ទៅ ៧ ០០០ នាក់ នៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់៕

 

You might like