មនុស្សស្លាប់កើនដល់១៦នាក់ របួស ៤០នាក់បាញ់រះដ៏រន្ធត់នៅឆ្នេរ Bondi ប្រទេសអូស្រ្តាលី

អន្តរជាតិះ- គិតត្រឹមព្រឹកថ្ងៃចន្ទទី១៥ខែធ្នូឆ្នាំ២០២៥ តួលេខមនុស្សស្លាប់ក្នុងការរណ៍បាញ់រះដ៏រន្ធត់នៅឆ្នេរ Bondi ក្នុងប្រទេសអូស្រ្តាលី បានកើនដល់១៦នាក់ហើយ ខណៈ៤០នាក់ទៀត រងរបួស។

– តាមការផ្សាយរបស់ BBC, ខ្មាន់កាំភ្លើងជាឪពុកកូន បានបាញ់រះសម្លាប់មនុស្សយ៉ាងរង្គាល ស្របពេលដែលមនុស្សជាង ១ ០០០នាក់ កំពុងជួបជុំគ្នាដើម្បីអបអរពិធីបុណ្យ Hanukkah។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប៉ូលិសបានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងទាំងពីរនាក់​ ដែលម្នាក់ជាឪពុក ឈ្មោះ Sajid Akram ​អាយុ៥០ឆ្នាំ ដែលត្រូវប៉ូលិសបាញ់ស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកកូនប្រុស ឈ្មោះ Naveed Akram អាយុ២៤ឆ្នាំ បច្ចុប្បន្នស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលិសក្នុងស្ថានភាពធ្ងន់ធ្ងរ។

– Sajid គឺជាអ្នកកាន់អាជ្ញាប័ណ្ណអាវុធស្របច្បាប់ដែលមានកាំភ្លើងចុះបញ្ជីចំនួន ប្រាំមួយដើម។ គេជឿថា កាំភ្លើងទាំងប្រាំមួយដើមនោះ ត្រូវបានប្រើប្រាស់ទាំងអស់ នៅក្នុងការវាយប្រហារនេះ។

– ប៉ូលិសរដ្ឋ New South Wales បានប្រកាសថា នេះគឺជាការវាយប្រហារភេរវកម្ម ដែលកំណត់គោលដៅលើជនជាតិជ្វីហ្វ ហើយប៉ូលិសក៏បានបើកការស៊ើបអង្កេតផងដែរនិងស្វែងរកខ្មាន់កាំភ្លើងទី៣៕

 

You might like