កោះកុងះ- លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុងឱ្យដឹងថា ដោយសារមានការផ្ទុះអាវុធនៅតាមឆ្នេរកោះយ៉ មុននេះបន្តិច សូមបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួនដោយការប្រុងប្រយ័ត្ន ទៅកាន់ទីជម្រកសុវត្ថិភាព ដូចខាងក្រោម៖
– ស្រុកកោះកុង៖ (វត្តត្រពាំងរូង, ស្នាក់ការបក្សស្រុក និងសាលាស្រុក, វិទ្យាល័យត្រពាំងរូង, ស្នាក់ការក្រុមហ៊ុនធ្វើផ្លូវ)
– ស្រុកបូទុមសាគរ៖ (វិទ្យាល័យបូទុមសាគរ, ស្នាក់ការបក្សស្រុក និងសាលាស្រុក, វត្តអណ្តូងទឹក, វត្តកណ្តោល)
– ស្រុកស្រែអំបិល (ត្រៀម)៖ (អនុវិទ្យាល័យជីខ)។
រដ្ឋបាលខេត្តបានបញ្ជាក់ថាបើបងប្អូនគ្មានយានជំនិះធ្វើដំណើរ សូមអញ្ជើញមក ទីស្នាក់ការ កាកបាទក្រហម ខេត្ត និងរៀបចំដឹកជញ្ជូនទៅទីទួលសិវត្តិភាព។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

