អន្តរជាតិះ- បេសកជនពិសេសអាមេរិកសម្រាប់អ៊ុយក្រែន លោក ខេត ខេឡូក (Keith Kellogg) បានប្រកាសថា កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនគឺជិតសម្រេចហើយ ប៉ុន្តែឥឡូវនេះអាស្រ័យលើការដោះស្រាយបញ្ហាសំខាន់ពីរដែលនៅសេសសល់ គឺអនាគតនៃតំបន់ដុនបាស និងរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ី (Zaporizhzhia)។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក ខេឡូក ដែលគ្រោងនឹងចុះចេញពីតំណែងនៅខែមករា បានប្រាប់វេទិកាការពារជាតិ Reagan នៅថ្ងៃសៅរ៍ថា កិច្ចខិតខំប្រឹងប្រែងនេះគឺស្ថិតនៅក្នុង «១០ម៉ែត្រចុងក្រោយ» ដែលជាដំណាក់កាលពិបាកបំផុត។ លោកបានបញ្ជាក់ថា «ប្រសិនបើយើងដោះស្រាយបញ្ហាទាំងពីរនេះបាន ខ្ញុំគិតថាអ្វីៗផ្សេងទៀតនឹងដំណើរការល្អ…យើងពិតជាជិតដល់ហើយ»។
– លោកបានប៉ាន់ប្រមាណថា ចាប់តាំងពីសង្គ្រាមចាប់ផ្តើម រុស្ស៊ី និងអ៊ុយក្រែនបានរងគ្រោះថ្នាក់សរុបជាង ២លាននាក់ (ទាំងស្លាប់ និងរបួស) ដែលជាចំនួនដ៏គួរឱ្យរន្ធត់។
– យោងតាមសំណើដំបូងរបស់អាមេរិក រោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ី នឹងត្រូវបើកដំណើរការឡើងវិញក្រោមការត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ហើយអគ្គិសនីដែលផលិតបាន នឹងត្រូវបែងចែកស្មើគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន។
– ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បាននិយាយថា លោកបានជជែកតាមទូរស័ព្ទយ៉ាងយូរជាមួយបេសកជនពិសេសលោក ត្រាំ គឺលោក ស្ទីវ វីតកុហ្វ (Steve Witkoff) និងកូនប្រសារលោក ត្រាំ គឺលោក ចារ៉េដ គូសនឺ (ared Kushner)។ វិមានក្រឹមឡាំងរំពឹងថា លោក គូសនឺ នឹងដើរតួសំខាន់ក្នុងការព្រាងកិច្ចព្រមព្រៀងនេះ៕ (Reuters)
