អន្តរជាតិះ- ពលរដ្ឋថៃម្នាក់ទៀតហើយ ត្រូវរបួសគ្រាប់កាំភ្លើងដែលបាញ់ធ្លាយមកពីខាងមីយ៉ាន់ម៉ា ស្របពេលទាហានមីយ៉ាន់ម៉ានិងកងទ័ពការ៉ែន កំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ច្រើនថ្ងៃជាប់គ្នា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមការផ្សាយរបស់ Amarin កាលពីថ្ងៃអង្គារទី២ខែធ្នូឆ្នាំ២០២៥ គ្រាប់កាំភ្លើងពីខាងមីយ៉ាន់ម៉ា បានបាញ់ចំភ្លៅខាងឆ្វេងរបស់ស្រ្តីចំណាស់ម្នាក់ឈ្មោះ Laphin Thipchanta អាយុ៦៨ឆ្នាំ នៅក្នុងភូមិ Ban Mae Ku Luang ឃុំ Mae Ku ស្រុក Mae Sot នៃខេត្ត Tak។
– ហេតុការណ៍នេះកើតឡើងក្រោយពេលគ្រាប់ពីខាងមីយ៉ាន់ម៉ា ក៏ធ្លាក់ចំភូមិ Mai Mae Kon Ken នៃឃុំ Mahawan ជាបន្តបន្ទាប់ផងដែរ ធ្វើឲ្យខ្ទេចផ្ទះពលរដ្ឋ មានទាំងអ្នករបួសទៀតផង។
– ចុងក្រោយបំផុត ពោលគឺនៅថ្ងៃអង្គារទី២ខែធ្នូឆ្នាំ២០២៥ អ្នកភូមិ Mai Mae Kon Ken មានការភិតភ័យនិងចលាចល ពេលឃើញយន្តហោះទម្លាក់គ្រាប់បែក ដែលយោធាមីយ៉ាន់ម៉ា បញ្ជូនមក ហើយពួកគេក៏ឃើញការទម្លាក់គ្រាប់បែកចុះមកដែរ។
– សូមជម្រាបជាថ្មី ការប្រយុទ្ធគ្នារវាងទាហានមីយ៉ាន់ម៉ាពីកងពលធំលេខ២២ជាមួយកងពលធំលេខ៦នៃសហភាពជាតិការ៉ែន (KNU) កាន់តែរីករាលដាលធំទៅៗ ដោយភាគីទាំងពីរបានបាញ់តដៃគ្នា ប្រើទាំងអាវុធធុនធ្ងន់និងយន្តហោះចម្បាំង។
– សមរភូមិនេះ ស្ថិតនៅតំបន់ Ban Min La Pan នៃស្រុក Myawaddy មិនឆ្ងាយប៉ុន្មានពីភូមិ Ban Huai Maha Wong និង Ban Mae Kon Ken ក្នុងឃុំ Mahawan ស្រុក Mae Sot នៃខេត្ត Tak។
– សមរភូមិនេះនេះគឺជាការប៉ុនប៉ងរបស់កងទ័ពមីយ៉ាន់ម៉ា ដើម្បីដណ្តើមយកបន្ទាយរឹងមាំ ពីកងកម្លាំងការ៉ែនមកវិញ ខណៈទាហានថៃ ក៏កំពុងប្រុងជើងការខ្ពស់ផងដែរដើម្បីតបត បើស្ថានការណ៍រឹតធ្ងន់ធ្ងរ៕
