ភ្នំពេញ៖- គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣០នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ០៩ករណី ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងចំណោមជនសង្ស័យចំនួន ៣០នាក់ រួមមាន ៖
+ជួញដូរ ២ករណី ឃាត់ ៨នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១១នាក់(ស្រី ០នាក់)
+ប្រើប្រាស់ ២ករណី ឃាត់ ១១នាក់(ស្រី ២នាក់)
– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣០ ខែវិច្ឆិកា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ១៧០៣,១៥ក្រាម។
– លទ្ធផលខាងលើ ៦អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៦អង្គភាព
១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៦៣៦,៨០ក្រាម។
២ / កំពង់ឆ្នាំង៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។
៣ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៥៥,៥០ក្រាម។
៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ១០,៨៤ក្រាម។
៥ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ស្រី ២នាក់។
៦ / ស្ទឹងត្រែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,០១ក្រាម៕

