អន្តរជាតិះ- ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសឥណ្ឌូនេស៊ី កំពុងស្វែងរកមនុស្សយ៉ាងហោចណាស់ ៤០០នាក់ ដែលត្រូវបានគេរាយការណ៍ថាបាត់ខ្លួន ក្នុងការរអិលបាក់ដី បន្ទាប់ពីភ្លៀងស៊ីក្លូនបង្កជាទឹកជំនន់ធ្ងន់ធ្ងរជិតមួយសប្តាហ៍។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អាជ្ញាធរ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅលើកោះស៊ូម៉ាត្រា កើនឡើងដល់ជាង ៤៤០ នាក់។
– ជំនួយត្រូវបានបញ្ជូនទៅតំបន់ដែលរងផលប៉ះពាល់តាមផ្លូវអាកាស និងទឹក ប៉ុន្តែភូមិមួយចំនួនមិនទាន់ទទួលបានអ្វីទាំងអស់ ហើយមានរបាយការណ៍ថាមានមនុស្សលួចជំនួយផងដែរ។
– ភ្លៀងធ្លាក់ខ្លាំង និងព្យុះ បានបំផ្លិចបំផ្លាញផ្នែកខ្លះនៃប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន និងស្រីលង្កា ដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់ និងបណ្តាលឱ្យមនុស្សជាង ៩០០ នាក់ស្លាប់នៅទូទាំងតំបន់ ក្នុងខែនេះ។
– ព្យុះត្រូពិចដ៏កម្រ ដែលមានឈ្មោះថា ព្យុះស៊ីក្លូន Senyar បានបង្កឲ្យមានគ្រោះរអិលបាក់ដី និងទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយផ្ទះសម្បែងរងការបំផ្លាញ និងអគាររាប់ពាន់ខ្នងត្រូវលិចទឹក។
– ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ រាយការណ៍ថា មនុស្សកំពុងបាត់ខ្លួននៅក្នុងខេត្ត Aceh ភាគខាងជើងកោះស៊ូម៉ាត្រា និងភាគខាងលិចកោះស៊ូម៉ាត្រា។
– ជំនួយបរទេសមួយចំនួន ត្រូវបានទទួល ដោយអាជ្ញាធរ បានបញ្ជូនសម្ភារៈវេជ្ជសាស្ត្រទៅកាន់ខេត្ត Aceh ដែលជាខេត្តមួយក្នុងចំណោមខេត្តដែលរងគ្រោះខ្លាំងបំផុត៕
