ស្លាប់ជិត ៥០នាក់់ និងបាត់ខ្លួនជាង ២០នាក់ ដោយសារព្យុះស៊ីក្លូននៅស្រីលង្កា

អន្តរជាតិះ- មន្ត្រី បាននិយាយថា ព្យុះស៊ីក្លូនឌីតវ៉ាបោកបក់ទូទាំងប្រទេសស្រីលង្កា នៅថ្ងៃសុក្រនេះ ដោយសម្លាប់មនុស្ស ៤៦ នាក់ និង ២៣ នាក់ទៀតបាត់ខ្លួន។- នាយកដ្ឋានអាកាសធាតុជាតិ បានព្រមានថា ព្យុះនេះអាចនឹងបង្កើនការបោកបក់កាន់តែខ្លាំងឡើងបន្ថែមទៀតនៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ព្យុះស៊ីក្លូនឌីតវ៉ា បានវាយប្រហារប្រទេសកោះមួយនេះ នៅតំបន់ភាគខាងកើត និងកណ្តាលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត នាំឱ្យមានភ្លៀងធ្លាក់ខ្លាំងលើសពី ៣០០ មីលីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោង សម្លាប់មនុស្សរាប់សិបនាក់។

– យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ (DMC) រាយការណ៍ថា មនុស្សចំនួន ៤៣.៩៩១ នាក់ ត្រូវបានជម្លៀសទៅកាន់សាលារៀន និងជម្រកសុវត្ថិភាពផ្សេងទៀតនៅទូទាំងប្រទេស។ សាលារៀនត្រូវបានបិទទ្វារ រថភ្លើងត្រូវផ្អាក ខណៈដែលភ្លៀងធ្លាក់ខ្លាំងនៅតែបន្ត។

– ទន្ទឹមនឹង ផ្លូវដែកផ្អាក ខណៈជើងហោះហើរសំខាន់ៗមួយចំនួន ក៏នឹងត្រូវបង្វែរការហោះហើរផងដែរ ប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅៗ។

– គួរបញ្ជាក់ថា ការព្យាករណ៍មិនបានបញ្ជាក់ថា ព្យុះនេះនឹងបោកបក់ដល់ថ្ងៃណានោះទេ ខណៈប្រតិបត្តិការជម្លៀសនៅតែបន្ត និងជួយសង្គ្រោះអ្នកដែលជាប់គាំង និងបាត់ខ្លួន៕

 

You might like