អន្តរជាតិះ- គ្រោះអគ្គិភ័យយ៉ាងសាហាវឆាបឆេះប្លុកអាផាតមិននៅទីក្រុងហុងកុងប្រទេសចិន បានឆក់យកជីវិតមនុស្សចំនួន៤៤នាក់ ខណៈ២៧៩នាក់ទៀតបាត់ខ្លួន។
– សោកនាដកម្មនេះកើតឡើង កាលពីថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ នៅឯតំបន់ Wang Fuk Court ដែលទីនោះមានអគារខ្ពស់ៗចំនួន៨ស្ថិតនៅជិតៗគ្នា មានមនុស្សស្នាក់នៅជិត ៤ ៨០០នាក់ ភាគច្រើនជាចាស់ៗ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ដោយសារតែភាពកាចសាហាវនៃអគ្គិភ័យ ហុងកុងបានបញ្ជូនអ្នកពន្លត់រហូតដល់ទៅ៨០០នាក់ ដើម្បីប្រយុទ្ធទប់ទល់ ស្របពេលអាជ្ញាធរអះអាងថា តួលេខមនុស្សស្លាប់នឹងកើនឡើងបន្ថែមទៀត។
– ទន្ទឹមនោះដែរ មនុស្សជាង៩០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព។

– ចំពោះមូលហេតុនៃអគ្គិភ័យវិញ ដ្បិតថាភ្លាមៗមិនទាន់មានប្រភពណាបញ្ជាក់ច្បាស់ ប៉ុន្តែគេដឹងថា អគ្គិភ័យបានឆេះរាលដាលក្នុងល្បឿនលឿនមិនធម្មតា បណ្តាលមកពី សម្ភារសំណង់ដែលងាយឆេះ និង រន្ទាឫស្សី ដែលគ្របដណ្តប់លើអគារទាំងនោះសម្រាប់ការជួសជុល។
– នាយកដ្ឋានពន្លត់អគ្គិភ័យក្រុងហុងកុង ក៏រកឃើញ បន្ទះស្នោដែលត្រូវគេយកទៅបាំងបង្អួចនៅក្នុងអាផាតមិនមួយចំនួនផងដែរ៕

