យុទ្ធនាការកម្ចាត់ក្រុមឧក្រិដ្ឋកម្មអនឡាញនៅមីយ៉ាន់ម៉ា ឥតដកដៃឡើយ ហើយប្រតិបត្តិការនោះ បានបង្ខំឲ្យ Scammer រាប់ពាន់នាក់រត់ប្រាសអាយុ សម្រុកចូលដីថៃ

អន្តរជាតិះ- ករណីចុងក្រោយបំផុតនេះ ជនជាតិចិនចំនួន៣នាក់ទៀត បានរត់ចេញពីតំបន់សេដ្ឋកិច្ចពិសេស KK Park ក្នុងប្រទេសមីយ៉ាន់ម៉ា ចូលមកដីថៃក្នុងខេត្ត Tak ប៉ុន្តែត្រូវទាហានថៃចាប់បាន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃព្រហស្បតិ៍ទី២០ខែវិច្ឆិកាឆ្នាំ២០២៥ Scammer ចិនទាំង៣នាក់ដែលមិនបញ្ចេញឈ្មោះ ត្រូវកងកម្លាំង Ratchamanu ចាប់បាននៅក្នុងភូមិសាស្រ្តតំបន់ Mahawan នៃស្រុក Mae Sot។

– ការចាប់ខ្លួននេះកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលថៃអះអាងពីការចាប់បានជនបរទេសចំនួន៣៩នាក់ ដែលរត់ចេញពី KK Park ចូលដីថៃ។ ពួកគេទាំងអស់មានជនជាតិប៉ាគីស្ថាន១២នាក់ កេនយ៉ា១២នាក់ អ៊ូហ្គង់ដា៣នាក់ វៀតណាម៣នាក់ ឥណ្ឌា២នាក់ នេប៉ាល់២នាក់ ស៊ូដង់ខាងត្បូងម្នាក់ អេហ្ស៊ីបម្នាក់ កាហ្សាក់ស្ថានម្នាក់ ប៊ូរុនឌីឌីម្នាក់ និងរវ៉ាន់ដាម្នាក់។

– ដោយឡែក បើយោងតាមទិន្នន័យពីកងទ័ពថៃបញ្ចេញកាលពីដើមខែវិច្ឆិកាបានបង្ហាញថា ចាប់តាំងពីមីយ៉ាន់ម៉ា បើកប្រតិបត្តិការយោធាមកកម្ចាត់ Scammer មក មានជនបរទេសជាង ១ ៥០០នាក់ បានរត់ចេញពី KK Park ចូលដីថៃ៕

 

 

You might like