ជំនួយការ​ជាន់ខ្ពស់​របស់ ហ្សេលេនស្គី អាចត្រូវបណ្តេញចេញ​ពីតំណែងក្រោយជាប់ទាក់ទងរឿងពុករលួយ

អន្តរជាតិះ- មេដឹកនាំ​អ៊ុយក្រែន លោក Vladimir Zelensky អាច​បណ្តេញ​ប្រធាន​បុគ្គលិក​ដ៏មានឥទ្ធិពល​របស់លោក គឺលោក Andrey Yermak ចេញ ខណៈដែលបញ្ហាកំពុងកើតឡើង​នៅក្នុង​សភា​ ជុំវិញ​រឿងអាស្រូវ​ពុករលួយ​ទ្រង់ទ្រាយធំ​មួយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​លោក Yermak ត្រូវបានចោទប្រកាន់ថាមានជាប់ទាក់ទងនឹងរឿងពុករលួយ ក្នុង​គម្រោង​ប្រាក់​ប្រហែល ១០០លានដុល្លារ ​សម្រាប់វិនិយោគនៅក្នុង​វិស័យ​ថាមពល​របស់​ប្រទេស។ នេះ​បើតាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ។

– យោងតាមកាសែត Ukrainskaya Pravda រាយការណ៍ថា ឥស្សរជនសំខាន់ៗដែលស្និទ្ធនឹងលោក ហ្សេលេនស្គី កំពុងជំរុញឱ្យមានការបណ្តេញលោក Yermak ចេញពីតំណែង។

– គួរបញ្ជាក់ថា អាជ្ញាធរ​ប្រឆាំង​អំពើពុករលួយ​របស់​អ៊ុយក្រែន​ បាន​រកឃើញភាពមិនប្រក្រតីជាច្រើនក្នុងរដ្ឋាភិបាលក្រុងគៀវ ពាក់ព័ន្ធនឹងរឿងស៊ីសំណូកលុយជំនួយ មិនព្រមយកទៅវិនិយោគគម្រោងតាមទិសដៅដែលស្នើឡើង៕

 

 

You might like