ករណី​រំដោះ​អ្នកទោសនៅខេត្តស្វាយរៀង៖​ កម្លាំងសមត្ថកិច្ច តាមចាប់អ្នកទោសជនជាតិវៀតណាម បានវិញហើយ

ស្វាយរៀង៖ – អ្នកទោសជនជាតិវៀតណាមម្នាក់ ដែលសង្ស័យជាមេក្លោងល្បែងអនឡាញ ត្រូវបានកម្លាំងសមត្ថកិច្ច តាមបង្ក្រាប និងចាប់ខ្លួនបានហើយ ក្រោយបក្ខពួក ចូលទៅបាញ់រំដោះពេលនាំចូលទៅក្នុងតុលាការខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កម្លាំងសមត្ថកិច្ច បានដកហូតរថយន្តរបស់ក្រុមជនល្មើស ហើយបក្ខពួកផ្សេងទៀត កំពុងតាមយកបន្ត។

– សូមរំលឹកថា នៅព្កថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៥នេះ មានករណីផ្ទុះអាវុធច្រើនគ្រាប់ នៅ សាលាដំបូងខេត្តស្វាយរៀង ករណីនេះសមត្ថកិច្ចថាជាការផ្ទុះអាវុធរំដោះអ្នកទោសជាមេក្លោង អនឡាញ
ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចតាមក្របួចយកបានមកវិញនូវបក្ខពួកមួយចំនួនមកវិញហើយដោយមិនបង្ករគ្រោះថ្នាក់ដល់បគ្គលណាឡើយ៕

 

 

 

You might like