រុស្ស៊ី ប្រើយន្តហោះគ្មានមនុស្សបើកជាង ៤០០គ្រឿង សម្រុកចូលក្រុងគៀវសម្លាប់មនុស្ស និងរបួសជាង ៤០នាក់

អន្តរជាតិះ- រុស្ស៊ី បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកលក្ខណៈទ្រង់ទ្រាយធំមួយលើទីក្រុងគៀវ កាលពីព្រឹកថ្ងៃសុក្រ ដោយសម្លាប់មនុស្ស ៦នាក់ អគារផ្ទះល្វែងរងការបំផ្លាញ ខណៈសំឡេងផ្ទុះលាន់ពាសពេញទីក្រុង។ អាជ្ញាធរអ៊ុយក្រែន បាននិយាយថា ស្ត្រីមានផ្ទៃពោះម្នាក់ស្ថិតក្នុងចំណោមមនុស្សយ៉ាងហោចណាស់ ៣៥ នាក់រងរបួស។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា រុស្ស៊ី បានប្រើយន្តហោះគ្មានមនុស្សបើកយ៉ាងហោចណាស់ ៤៣០ គ្រឿង និងមីស៊ីល ១៨ គ្រាប់ក្នុងការវាយប្រហារនេះ។

– រុស្ស៊ី បានចាប់ផ្ដើមវាយប្រហារតាមផ្លូវអាកាសដ៏សាហាវប្រឆាំងនឹងអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានទាំងស្រុងរបស់ខ្លួនអស់រយៈពេលជិត ៤ ឆ្នាំ។ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដឹកនាំដោយសហរដ្ឋអាមេរិក នៅឆ្នាំនេះដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា រហូតមកដល់ពេលនេះមិនទាន់បានសម្រេចអ្វីនៅឡើយទេ។

– ការវាយប្រហារតាមអាកាស កាលពីថ្ងៃសុក្រ ដែលក៏បានកំណត់គោលដៅលើទីក្រុង Odesa ភាគខាងត្បូង និងទីក្រុង Kharkiv ភាគឦសានផងដែរ ភាគច្រើនគឺសំដៅលើទីក្រុងគៀវ ជាកន្លែងដែលយន្តហោះគ្មានមនុស្សបើក និងមីស៊ីល សម្រុកចូលខ្លាំងជាងគេ៕

 

You might like