ការជក់បារី បង្កផលប៉ះពាល់ច្រើនដល់សុខភាពស្បែក

សុខភាព :ដឹងទេថាការជក់បារីគឺបង្កគ្រោះថ្នាក់សម្បើមណាស់ ដល់សុខភាពរាងកាយគ្រប់ផ្នែក មិនថាតែអ្នកជក់ផ្ទាល់ ឬអ្នកនៅជុំវិញខ្លួននោះទេ សុទ្ធតែទទួលរងផលប៉ះពាល់ទាំងអស់។ ក្រៅពីនេះ ការជក់បារី ក៏បានប៉ះពាល់ទៅដល់សុខភាពស្បែក​ខ្លាំងណាស់ដែរ អាចបង្កជាជំងឺផ្សេងៗ ដែលគ្រប់គ្នានឹកស្មានមិនដល់។ ទាំងនេះ គឺដោយសារតែសារធាតុគីមីជាងបីពាន់ប្រភេទ ដែលបង្កប់ខ្លួនក្នុងថ្នាំជក់បង្កជាជំងឺស្បែក។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

១.ស្បែកចាស់ជាងវ័យ ជាតិពុលក្នុងផ្សែងបារីបានដកហូតសារធាតុចិញ្ចឹមជាច្រើនប្រភេទក្នុងកោសិកាស្បែកបន្ដិចម្ដងៗ ក្នុងនោះមានសារធាតុអាហារបំប៉ន អ៊ុកស៊ីសែន ដែលទទួលបានពីលំហូរឈាមផ្ដល់ឲ្យជាប្រចាំ។ ចំពោះអ្នកជក់បារី ជាដំបូងស្បែកនឹង​មានអាការៈស្លេកស្លាំង ហើយវិវត្ដទៅជាខ្មៅ និងទៅជាជ្រួញ។

កត្ដានេះ គឺបណ្ដាលមកពីសារធាតុគីមីនៅក្នុង​បារី​បានចូលទៅបំផ្លាញ​ សារធាតុចិញ្ចឹម ខូលេជែន ដែលជាសារធាតុប្រូតេអ៊ីនយ៉ាងសំខាន់ ជួយចញ្ចឹមទ្រទ្រង់សុខភាពស្បែក។ កាលដែលស្បែករបស់យើងត្រូវបាត់បង់ជាតិ ខូលេជែនហើយ​ នោះនឹងងាយវិវត្ដទៅរកភាពជ្រួញជាងវ័យខ្លាំង​មិន​ខាន​។

អ្នកស្រីវេជ្ជបណ្ឌិត Anjali Mahto ឯកទេសផ្នែកសុខភាពស្បែក ក៏បានបង្ហាញដែរថា ផលវិបាកនៃការជក់បារីនេះ បើចំពោះសុខភាពស្ដ្រីវិញ គឺងាយនឹងទទួលរងគ្រោះខ្លាំងជាងបុរសទៅទៀត។

មានន័យថា សុខភាពស្បែករបស់អ្នក​ជក់​បារី​ ឆាប់ចាស់ ជ្រួញ ជាងវ័យលឿនជាងបុរស ព្រោះកោសិកាស្បែក មិនថាស្បែមុខ ឬតួខ្លួននោះទេ គឺនឹងប្រឈមនូវជំងឺពីរប្រភេទ គឺជំងឺស្បែកស្ដើង និង​ជំងឺស្បែកឡើងក្រហម ពេលខ្លះអាចបង្កឲ្យមានស្នាមខ្មៅនៅរង្វង់ភ្នែកទៀតផង។

You might like