ឥណ្ឌា ប្រកាសរឹតបន្តឹងព្រំដែនជាមួយប៉ាគីស្ថាន បន្ទាប់ពីករណីបំផ្ទុះរថយន្តនៅញូវដេលី

អន្តរជាតិះ- អាជ្ញាធរឥណ្ឌា បានប្រកាសអាសន្នកម្រិតខ្ពស់នៅតាមព្រំដែនជាមួយប៉ាគីស្ថាន និងបង់ក្លាដែស បន្ទាប់ពីការបំផ្ទុះរថយន្តមួយនៅទីក្រុងញូវដេលី។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ India Today។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមប៉ុស្តិ៍ទូរទស្សន៍ India Today ផ្សាយថា កងកម្លាំងសន្តិសុខព្រំដែន បានបង្កើនការប្រុងប្រយ័ត្ន និងបង្កើនការល្បាតដើម្បីការពារការគំរាមកំហែងដែលអាចកើតមាន។

– ការបំផ្ទុះគឺនៅក្នុងសង្កាត់ Old Delhi នៃរដ្ឋធានីឥណ្ឌា ដែលពេញនិយមសម្រាប់អ្នកទេសចរ។

– កាលពីល្ងាចថ្ងៃចន្ទ រថយន្តមួយគ្រឿង បានផ្ទុះបង្កឱ្យឆាបឆេះដល់រថយន្តជាច្រើនគ្រឿងទៀតក្នុងទីក្រុងញូវដេលី។ ក្នុងហេតុការណ៍នេះ មនុស្សជាង ១០ នាក់ស្លាប់ និងជិត ២០នាក់ រងរបួស។ មូលហេតុនៃការបំផ្ទុះនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ។ ប៉ូលីស កំពុងស៊ើបអង្កេតហេតុការណ៍នេះ៕

 

 

You might like