ផ្លូវការ! ពាន Finalissima នឹងធ្វើឡើងនៅប្រទេសកាតា នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦

កីឡាះ- យោងតាមការចុះផ្សាយដោយកាសែត អេស្ប៉ាញ Marca បានឱ្យដឹងថា ការជួបគ្នាវគ្គផ្តាច់ព្រ័ត្រពាន Finalissima រវាង អេស្ប៉ាញ និង អាហ្សង់ទីន នឹងរៀបចំឡើងនៅកីឡដ្ឋាន Lusail Stadium ក្នុងប្រទេសកាតា ថ្ងៃទី ២៧ មីនា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កីឡដ្ឋាន Lusail Stadium នេះ ជាទីកន្លែង ដែលក្រុម អាហ្សង់ទីន និង Lionel Messi ឈ្នះពានបាល់ទាត់ជើងឯកពិភពលោក World Cup កាលពីឆ្នាំ ២០២២ កន្លងទៅ។

– ជំនួបដ៏អស្ចារ្យនេះ នឹងក្លាយជាការប្រកួតដ៏ធំមួយប្រចាំប្រវត្តិសាស្ត្របាល់ទាត់ ដោយសារអ្នកគាំទ្រ នឹងបានឃើញការជួបគ្នារវាងកីឡាករជំនាន់ក្រោយ ដែលកំពុងឡើងជើងខ្លាំង Lamine Yamal លេងតទល់នឹងវីរបុរស Lionel Messi៕

 

 

You might like