វិបត្តិទឹកកំពុងធ្វើឱ្យរដ្ឋធានីអ៊ីរ៉ង់ ជួបគ្រោះរាំងស្ងួតដែលមិនធ្លាប់មាន

អន្តរជាតិះ- ប្រទេសអ៊ីរ៉ង់ ជាពិសេសប្រជាជនក្នុងរដ្ឋធានីតេអេរ៉ង់ កំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដែលមិនធ្លាប់មានពីមុនមក នៅរដូវនេះ ដោយមានភ្លៀងធ្លាក់ក្នុងកម្រិតទាបបំផុតមិនធ្លាប់មាន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អាជ្ញាធរ កំពុងអំពាវនាវប្រជាពលរដ្ឋឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ ខណៈដែលវិបត្តិទឹកកាន់តែធ្ងន់ធ្ងរឡើង។

– លោកប្រធានាធិបតី Masoud Pezeshkian ព្រមានថា ប្រសិនបើមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់នោះទេ អាចនឹងមានការបែងចែកទឹកសម្រាប់ផ្គត់ផ្គង់រដ្ឋធានីតេអេរ៉ង់ ពីទីក្រុងផ្សេងៗ ។

– ទោះជាយ៉ាងណា លោក បានបន្ថែមថា ប៉ុន្តែការផ្គត់ផ្គង់នៅតែអាចមានកម្រិតខ្វះខាតដដែល មិនអាចពេញលេញ ដើម្បីការពារគ្រោះមហន្តរាយ បានទេ។

– លោក Pezeshkian បន្តថា ប្រសិនបើការបែងចែកទឹកមិនដំណើរការល្អទេនោះ យើងប្រហែលជាត្រូវជម្លៀសប្រជាជនមួយចំនួនចេញពីរដ្ឋធានីបណ្ដោះអាសន្នសិន។

– អតីតអភិបាលក្រុងតេអេរ៉ង់ លោក Gholamhossein Karbaschi បានហៅគំនិតនេះថា ជារឿងកំប្លែង ហើយថា ការជម្លៀសប្រជាជនចេញពីតេអេរ៉ង់ គ្មានន័យទាល់តែសោះ។

– គួរបញ្ជាក់ថា នេះជាគ្រោះមហន្តរាយមិនធ្លាប់មានសម្រាប់រដ្ឋធានីតេអេរ៉ង់ ដោយត្រូវជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ខណៈភ្លៀងធ្លាក់ក្នុងកម្រិតតិចតួចបំផុត៕

 

You might like