អន្តរជាតិះ-អាជ្ញាធរ បានឱ្យដឹងកាលពីថ្ងៃសុក្រថា សមាជិកនាវិក ៣នាក់ បាត់បង់ជីវិតបន្ទាប់ពីនាវាដឹកទំនិញមួយគ្រឿងត្រូវអគ្គីភ័យឆាបឆេះ ខណៈពេលកំពុងរៀបចូលចតនៅកំពង់ផែមួយក្នុងរដ្ឋ Johor ប្រទេសម៉ាឡេស៊ី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះរដ្ឋ Johor បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គីភ័យឆាបឆេះទូរកុងតឺន័រ MSC Kyparissia នៅកំពង់ផែ Tanjung Pelepas បណ្ដាលឱ្យសមាជិកនាវិក ៣ នាក់ស្លាប់ ខណៈ ៣នាក់ផ្សេងទៀតរងរបួស។
– នាយកដ្ឋានដដែល បានបន្ថែមថា អគ្គីភ័យនេះឆាបឆេះក្នុងអំឡុងពេលនាវា កំពុងប្រតិបត្តិការដឹកជញ្ជូនទំនិញ។
– យោងតាមនាយកដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះគឺជាបុរសម៉ាឡេស៊ីអាយុ ៥៩ ឆ្នាំម្នាក់, បុរសហ្វីលីពីនម្នាក់អាយុ ៤០ ឆ្នាំ និងបុរសអង់គ្លេសម្នាក់អាយុ ៤០ ឆ្នាំផងដែរ។
– ទំហំនៃការខូចខាត អាជ្ញាធរនៅមិនទាន់វាយតម្លៃនៅឡើយនោះទេ៕
