មនុស្ស ៥ នាក់ត្រូវបានឃាត់ខ្លួនករណីបង្កហិង្សា ក្នុងវង់ល្បែងនៅខណ្ឌឬស្សីកែវ

ភ្នំពេញ ៖- មនុស្សមួយក្រុមលេងបៀរជាមួយគ្នា ហើយក្រោយមកក៏កើតជាទំនាស់ពាក្យសំដី បង្កទៅជាហិង្សាវាយគ្នា ទៅវិញទៅមក ត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវ ចុះឃាត់ខ្លួនទាំងងសខាង បាន៥នាក់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ករណីខាងលើនេះកើតឡើង កាលពីម៉ោងជាង ១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុច ផ្ទះជួលសុខសាន្ត ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

– ជនសង្ស័យភាគីទី១មានគ្នា២នាក់ ឈ្មោះ ភ័ណ ស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលសុខសាន្ត ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ និង ឈ្មោះ ផន សាន អាយុ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលសុខសាន្ត ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។ ចំណែកជនសង្ស័យភាគីទី២ មានគ្នាចំនួន៣នាក់
រួមមាន ឈ្មោះ យស់ មេត្រី អាយុ២៧ឆ្នាំ ទី២ ឈ្មោះ វ៉ាន់ ចំណាន អាយុ២៥ឆ្នាំ និង ឈ្មោះ យស់ សុភត្រ្តា អាយុ២០ឆ្នាំ៕

 

 

You might like