អ៊ុយក្រែន ទទួលបានប្រព័ន្ធការពារដែនអាកាសថ្មីពីអាល្លឺម៉ង់

អន្តរជាតិះ- លោកប្រធានាធិបតី Vladimir Zelensky បានប្រកាសថា ប្រទេសអ៊ុយក្រែន បានទទួលប្រព័ន្ធការពារដែនអាកាស Patriot ថ្មីបន្ថែមពីប្រទេសអាល្លឺម៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Zelensky បាននិយាយថា យើងបានពង្រឹងសមាសភាពនៃប្រព័ន្ធ ‘Patriot’ ក្នុងការការពារដែនអាកាសរបស់យើង។ យើងសូមថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ និងផ្ទាល់ចំពោះអធិការបតីសហព័ន្ធលោក Friedrich Merz ចំពោះជំហររួមគ្នានេះ។

– រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ក៏បានលើកឡើង កាលពីថ្ងៃទី ២៩ ខែកញ្ញាថា ទីក្រុងប៊ែរឡាំង បានផ្តល់ប្រព័ន្ធ Patriot ចំនួន ៣ ដល់ទីក្រុងគៀវ ហើយនឹងបន្តផ្គត់ផ្គង់ប្រព័ន្ធបែបនេះចំនួន ២ បន្ថែមទៀតនៅចុងឆ្នាំនេះ ដោយមានការគាំទ្រពីដៃគូន័រវេស ផងដែរ។

– គួរបញ្ជាក់ថា លោក Zelensky តែងតែទទូចចង់បាននូវប្រព័ន្ធការពារដែនអាកាស ក៏ដូចជាសព្វាវុធមួយចំនួន ដើម្បីបន្តសង្គ្រាមជាមួយប្រទេសរុស្ស៊ី ៕

 

 

You might like