ភ្នំពេញ៖សេចក្តីជូនដំណឹងរបស់ក្រសួង ក្រសួងធនធានទឹក និងឧតុនិយម ចេញកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។ សីតុណ្ហភាពនៅទូទាំងប្រទេស នឹងចាប់ផ្តើមចុះត្រជាក់ជាងមុន គឺចន្លោះពី២៨ និង២៩ អង្សាសេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ក្រសួងព្យាករថា៖«របបខ្យល់មូសុងដែលបក់លើសមុទ្រអានដាមម៉ែន សមុទ្រកម្ពុជា អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងនៅកម្ពុជា បានថយឥទ្ធិពល»។ ស្ថានភាពបែបនេះធ្វើឱ្យតំបន់វាលទំនាប មានខ្យល់បក់មកពីទិសបូព៌ា និងទិសអាគ្នេយ៍មធ្យម ២ម៉ែត្រក្នុង១វិនាទី។ សីតុណ្ហភាពមធ្យមអប្បបរមា២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា២៩អង្សាសេ ភ្លៀងធ្លាក់ជាមួយផ្គររន្ទះ នឹងខ្យល់កន្ត្រាក់គ្រប ដណ្ដប់លើផ្ទៃដី ២៥ភាគរយ។

រីឯតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា ២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ២៨អង្សាសេ ខ្យល់បក់មកពីទិសបូព៌ា និងអាគ្នេយ៍មានល្បឿនមធ្យម ៤ម៉ែត្រក្នុង១វិនាទី។
ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី ១៥ភាគរយ។ ដោយឡែក តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអប្បបរមា ២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ២៨អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រក្នុង១វិនាទី អាចមានភ្លៀងធ្លាក់ ៣៥ភាគរយ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕

