សុខភាព៖ ភ្ញាក់ពីគេងមក បើមានអាការហើមភ្នែក ក៏ព្រោះតែមូលហេតុទាំង៣យ៉ាង ខាងក្រោមនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
១.គេងមិនគ្រប់គ្រាន់៖ ពិតណាស់បញ្ហារមាស់ភ្នែក ឬហើម នៅពេលព្រឹក ភាគច្រើនកើតឡើងដោយសារតែគេងមិនគ្រប់គ្រាន់។ បើគេងមិនបានឆ្អែតនៅពេលយប់ វាស្មើនឹងទម្លាប់គេងគ្មានផាសុកភាព ជាហេតុអាចនាំឱ្យហើមកើនជាតិទឹកនៅជុំវិញត្របកភ្នែក និងកម្រិតឈាមក៏ប្រមូលផ្តុំនៅទីនោះច្រើនដូចគ្នា ពិសេសបញ្ហាហើមភ្នែក នឹងធ្វើឱ្យមានស្នាមខ្មៅជុំវិញភ្នែក និងត្របកភ្នែកក្រោម។
២.អាលែកហ្ស៊ី(ប្រតិកម្ម)៖ ភ្នែកឡើងហើមនៅពេលព្រឹក ប្រហែលអាចមានបញ្ហាអាលែកហ្ស៊ីនឹងអ្វីមួយ បណ្តាលឱ្យរាងកាយផលិតអ័រម៉ូនហ៊ីស្តាមីនច្រើន ដែលបង្កឱ្យមានបញ្ហារលាក ឡើងកន្ទួលអុជៗក្រហមកើតឡើងបាន។ បើសិនជាក្រោកពីគេង ភ្នែកឡើងហើមអាចនឹងអាលែកហ្ស៊ីជាមួយអ្វីមួយមានក្នុងបន្ទប់គេង ឬអាចមកពីកម្រាលពូក ស្រោមខ្នើយយើងទើបទិញប្រើ មានអ្វីមួយបង្កជាអាលែកហ្ស៊ីបាន។ លើសពីនេះ បើគេងបើកបង្អួតក៏អាចនាំឱ្យមេរោគណាមួយហោះពីខាងក្រៅ មកប៉ះពាល់រាងកាយបង្កឱ្យមានអាលែកហ្ស៊ី។ ដូច្នេះ ត្រូវព្យាយាមគេងបិទបង្អួចឱ្យបានត្រឹមត្រូវ ហើយបើឃើញថា បានផលអាចប្រើកង្ហារ ឬម៉ាស៊ីនត្រជាក់ជំនួយខ្យល់នៅពេលមានអារម្មណ៍ស្អុះស្អាប់។
៣.ទទួលទានប្រៃពេក៖ រឿងដំបូងបង្អស់អាចធ្វើឱ្យហើមត្របកភ្នែក រង្វង់ភ្នែកនៅពេលព្រឹក គឺដោយសារតែបរិភោគរបស់ប្រៃពេក។ នៅពេលរបបអាហារសម្បូរទៅដោយជាតិសូដ្យូម (ជាតិអំបិល) រាងកាយត្រូវរក្សាជាតិទឹកកាន់តែច្រើន នោះដោយសារមានអតុល្យភាព រវាងជាតិសូដ្យូម និងប៉ូតាស្យូម ក្នុងជាលិកាពេលដែលសូដ្យូមមានកម្រិតខ្ពស់ ជាតិទឹកក្នុងរាងកាយនឹងបញ្ចេញដើម្បីទៅរំលាយជាតិសូដ្យូម កត្តានេះនឹងធ្វើឱ្យជាលិកាទាំងនោះហើមពេញទៅដោយជាតិទឹកធ្វើឱ្យភ្នែកឡើងហើមនៅពេលព្រឹកក្រោយភ្ញាក់ពីគេង៕គេហទំព័រ៖ Hello គ្រូពេទ្យ
