ភ្នំពេញ ៖ – នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចជិតស្តុបវត្តកំពែង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ខ្សែក ចំនួន៦ករណី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ករណីទី១: ឆក់ខ្សែក នៅចណុចមុខហាងអូរដឹម ចាស់ ភូមិអង្គកែវ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។
– ករណីទី២: ឆក់ខ្សែក នៅចំណុចភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។
– ករណីទី៣: ឆក់ខ្សែក នៅចំណុចកែងផ្លូវ៣០ម៉ែត្រ ភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៥។
– ករណីទី៤: ឆក់ខ្សែក នៅចំណុចមុខក្លោងទ្វាបុរីពិភពថ្មីគួរស្រូវ ភូមិក្រាំងស្វាយ សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។
– ករណីទី៥: ឆក់ខ្សែក នៅចំណុចភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៥។
– ករណីទី៦: ឆក់ខ្សែក នៅចំណុចផ្លូវលេខ៣A២(បុរី លឹម ឈាងហាក់) ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។
– ឃាត់ខ្លួនជនសង្ស័យ២នាក់៖
១-ឈ្មោះស៊ុន វណ្ណះ ភេទប្រុស អាយុ២១ឆ្នាំ។
២-ឈ្មោះស៊ីស៊ី ដារ៉ូ ភេទប្រុស អាយុ២១ឆ្នាំ។
– បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
